១ និយមន័យ:
ឈឺក្បាល គឺជាការឈឺចាប់នៅផ្នែកណាមួយនៃតំបន់ក្បាល ហើយវាអាចកើតឡើងតែមួយផ្នែក ឬសងខាងនៃក្បាល ឬនៅត្រង់កន្លែងមួយច្បាស់លាស់ ឬក៏អាចរាលដាលទៅកន្លែងផ្សេងទៀតនៃក្បាល។ ការឈឺក្បាលវាអាចកើតឡើងដូចជាឈឺចាក់ៗ ឈឺខ្ទោកៗ ឬក៏ឈឺដូចគេដាល់។ ឈឺក្បាល់វាអាចវិវត្តបន្តិចម្តងៗ ឬក៏ភ្លាម ហើយវាអាចឈឺតិចជាមួយម៉ោង ឬក៏អាចបន្តទៅច្រើនថ្ងៃក៏មាន អាស្រ័យទៅតាមស្ថានភាព។
២ មូលហេតុ
សញ្ញានៃការឈឺក្បាលរបស់អ្នកអាចជាជំនួយគ្រូពេទ្យរបស់អ្នកក្នុងការកំណត់ពីមុលហេតុ និងការព្យាបាលសមស្រប។ ភាគច្រើនការឈឺក្បាលមិនមែនជាលទ្ធផលនៃជម្ងឺធ្ងន់ធ្ងរនោះទេ ប៉ុន្តែវាអាចជាលទ្ធផលមួយចំនួនដែលមកពីស្ថានភាពគម្រាមកំហែងអាយុជីវិតដែលតំរូវអោយមានការថែទាំជាបន្ទាន់។
ការ
ឈឺក្បាលត្រូវបានចែកជា ២ប្រភេទគឺ
ការឈឺក្បាលបឋម ឬដំណាក់កាលដំបូងៗ(Primary Headaches)
មូលហេតុមកពីការប្រើប្រាស់ខួរក្បាលច្រើនលើសកម្រិត ឬមានបញ្ហាជាមួយរចនាសម្ព័នរំញេាចនៃការឈឺចាប់នៅក្នុងក្បាល់របស់អ្នក។ ការឈឺក្បាលបឋមនេះមិនមែនជាសញ្ញាជានៃជម្ងឺប្រចាំកាយណាមួយទេ។
សកម្មភាពនៃសារធាតុគីមីនៅក្នុងខួរក្បាលរបស់អ្នក សរសៃប្រសាទ សរសៃឈាមនៅជំុវិញឆ្អឹងលលាដ៍ក្បាល សាច់ដំុក្បាល សាច់ដំុក ក៏អាចជាមូលហេតុនៃការឈឺក្បាលបឋមបានដែរ។ មនុស្សមួយចំនួនក៏អាចមកពីតំណពូជដែរ ដែលធ្វើឲ្យពួកគេទំនងជាវិវត្តទៅរកការឈឺក្បាល។
ការឈឺក្បាលបឋមភាគច្រើនគឺ
- ឈឺងំៗ
- ប្រកាំង
- ឈឺធ្ងន់ៗក្បាល
មូលហេតុដែលទាក់ទងនឹងជម្ងឺប្រចាំកាយ:
- ការឈឺក្បាលរុំារៃប្រចាំថ្ងៃ ដូចជាប្រកាំងរំុារៃ ឈឺធ្ងន់ៗក្បាលរំុារៃ ឈឺមួួួួួយចំហៀងក្បាលជាប់បន្ត
- ឈឺដោយសារការក្អក
- ឈឺដោយសារការហាត់ប្រាណលើសកម្រិត
- ឈឺក្បាលដោយសារបញ្ហាផ្លូវភេទ។
មូលហេតុទាក់ទងនឹងការរស់នៅ:
- ឈឺដោយសារការផឹកស្រា
- ឈឺដោយសារការពិសាចំណីអាហារដែលសម្បូរដោយពួកនីត្រាត
- សំរានមិនគ្រប់គ្រាន់ឬក៏ផ្លាស់ប្តូរដំណេក
- ញាំុអាហារមិនទៀងទាត់
- ស្ត្រេស ។ល។
ការឈឺឺក្បាលបន្ទាប់បន្សុំ(Secondary Headaches): មូលហេតុ
- ការរលាកឆ្អឹងសីុនុស ការធ្លាយសរសៃអាទែ ស្ទះសរសៃឈាមក្នុងខួរក្បាល ដំុសាច់ក្នុងខួរក្បាល
- ការក្រឡកខួរ ការបាត់បង់ជាតិទឹក ឈឺធ្មេញ ឈឺត្រចៀក រលាកស្រោមខួរ លើសឈាម ផ្តាសាយ
- ការដាច់យប់ ផលរំខានរបស់ថ្នាំ ភ័យរន្ធត់ រលាកខួរក្បាល ស្ត្រូក។ល។
No comments:
Post a Comment