Wednesday, June 13, 2018

គួរយល់ដឹងពីការកាត់បន្ថយស្រ្តេសនៅកន្លែងធ្វើការ


 វិធីគ្រប់គ្រង​​​ស្ត្រេស នៅកន្លែងធ្វើការ


ខាងក្រោមនេះ គឺជាវិធីសាស្ត្រ​​​មួយចំនួន ដើម្បីជួយ​​​លោកអ្នក អាចគ្រប់គ្រង​​​អារម្មណ៍ធុញថប់ (ស្ត្រេស) របស់ខ្លួន នៅពេលជួយ​​​បញ្ហាស្មុគស្មាញ នៅកន្លែងធ្វើការ។

១. ចេះគ្រប់គ្រង​​​​​​ពេលវេលា
ប្រសិនបើការងាររបស់អ្នក ផ្តល់ឲ្យអ្នកនូវពេលវេលាដ៏សែនអាក្រក់ នោះវាប្រហែលជាដល់ពេល ដែលអ្នក ត្រូវស្វែងរកជម្រើសថ្មីទៀត ដោយសារតែ អ្នកអាចជំនួសការងាររបស់អ្នក ជាមួយនឹងអ្វីទៀត ផ្សេង ប៉ុន្តែ អ្នកនឹងមិនអាចជំនួស នូវសន្តិភាពក្នុងចិត្តរបស់អ្នកបាននោះទេ។


២. ផ្លាស់ប្តូរការងារ
ប្រសិនបើការងាររបស់អ្នក ផ្តល់ឲ្យអ្នកនូវពេលវេលាដ៏សែនអាក្រក់ នោះវាប្រហែលជាដល់ពេល ដែលអ្នក ត្រូវស្វែងរកជម្រើសថ្មីទៀត ដោយសារតែ អ្នកអាចជំនួសការងាររបស់អ្នក ជាមួយនឹងអ្វីទៀត ផ្សេង ប៉ុន្តែ អ្នកនឹងមិនអាចជំនួស នូវសន្តិភាពក្នុងចិត្តរបស់អ្នកបាននោះទេ។
៣. ធ្វើការហាត់ប្រាណ
ទៅក្លឹបហាត់ប្រាណ ឬ ហាត់ក្បាច់យូហ្គា ឬ ធ្វើការហាត់ប្រាណបែបរាំកំសាន្ត ។ ការហាត់ប្រាណ គឺអាចជួយបញ្ចេញនូវ សារជាតិគីមីពីធម្មជាតិ ដែលត្រូវបានគេហៅថា អង់ដូហ្វីន ដែលវាជាអរម៉ូនម្យ៉ាង នឹងជួយអ្នក ធ្វើឲ្យមានអារម្មណ៍ល្អបាន។ ធ្វើការអនុវត្តន៍ លំហាត់ប្រាណនៃការដកដង្ហើម ឲ្យបាន ទៀងទាត់ តាមដែលពួកវានឹងជួយ ធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ស្ងប់សុខ និង ស្រស់ថ្លា។
៤. ញញឹមឲ្យបានច្រើន
កាលបើអ្នកកាន់តែញញឹម នោះអ្នកនឹងកាន់តែមានអាម្មណ៍ថា ស្រស់ស្រាយជាងមុន តែចូរប្រាកដថា វាចេញពីក្នុងចិត្តរបស់អ្នក។ ស្នាមញញឹម បំពេញឲ្យអ្នកនូវ ស្ថានភាពអារម្មណ៍ជាវិជ្ជមាន និង អាច កាត់បន្ថយស្ត្រេស នៅពេលដែលអ្នកចង់បំបាត់វា ។
Image result for stress៥. ស្វែងយល់នូវអ្វីដែលថ្មីៗ
នៅពេលដែលអ្នកនៅក្មេង តើអ្នកមានធ្លាប់ចង់រៀនលេងហ្គីតា ប៉ុន្តែអ្នកមិនអាចសម្រេចវាបានមែនទេ ? គ្មានបញ្ហានោះទេ អ្នកអាចចាប់ផ្តើមបំណងប្រាថ្នានេះ ជាថ្មីម្តងទៀត ដោយការចាប់ផ្តើម ចូលរៀនក្នុង ថ្នាក់តន្ត្រីនៅក្នុងពេលនេះ ។ ការភ្ជាប់ខ្លួន ទៅនឹងសកម្មភាពកំសាន្តអ្វីមួយ គឺអាចជួយអ្នក បំបាត់នូវ ស្ត្រេសចេញពីក្នុងចិត្ត របស់អ្នកបាន។ វានឹងជួយឲ្យអ្នក ដកដង្ហើមចេញចូលដោយខ្យល់បរិសុទ្ធ និង ធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនៅនឹងកន្លែងធ្វើការបាន។
៦. រៀនធ្វើការបន្ធូរអារម្មណ៍
ជារឿយៗ នៅពេលដែលអ្នកសាកសមនឹងធ្វើការសម្រាក អ្នកបែរជាមិនបានទទួលនូវការសម្រាកមួយ ពិតប្រាកដទៅវិញ។ ជាលទ្ធផល អ្នកហាក់នឹង ចំណាយពេលឥតប្រយោជន៍ ក្នុងការសម្រាកបែបនេះ ។ នៅពេលដែលអ្នក មិនបានទទួលនូវអារម្មណ៍ធូរស្រាល និង មានថាមពលជាថ្មី នោះអ្នកនឹង មានអារម្មណ៍ ថាអ្នកមានស្ត្រេសកាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃ ទៅ មួយថ្ងៃ។ ដូច្នេះ អ្វីដែលអ្នកត្រូវធ្វើ នៅពេលត្រលប់ទៅផ្ទះវិញនោះគឺ អ្នកត្រូវតែសម្រាកនៅពេល ដែលពេលវេលាគឺសាកសមសម្រាប់អ្នក។ ត្រូវគេងឲ្យបានគ្រប់គ្រាន់ និង ទៀងពេល។ រៀនបន្ធូរអារម្មណ៍ដោយការ ជជែកកំសាន្តជាមួយ នឹងសមាជិកគ្រូសារ ឬ ស្តាប់តន្ត្រីលំហែអារម្មណ៍ជាដើម។


BenHyatt

No comments:

Post a Comment

ប្រការគួរយល់ដឹងអំពីការមុតម្ជុល

ឆ្លេីយតបនិងសំនួរជាច្រេីនរបស់និសិត្សពេទ្យ បន្ទាប់ពីមុតដៃនិងម្ជុល តេីគួរធ្វេីយ៉ាងណា (depend on medical students questions and want to know ab...